​ទុ​តិ​យ​បណ្ណា​សកៈ​
​អវិជ្ជា​វគ្គ​


 [​៥៦​]​ ​ក្រុង​សាវត្ថី​។​បេ​។​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កាល​បុគ្គល​ដឹង​ដូចម្ដេច​ ​ឃើញ​ដូចម្តេច​ ​ទើប​លះបង់​អវិជ្ជា​បាន​ ​វិជ្ជា​ ​ក៏​កើតឡើង​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​កាល​ដឹង​ ​កាល​ឃើញ​ ​នូវ​ភ្នែក​ ​ថា​មិន​ទៀង​ ​ទើប​លះបង់​អវិជ្ជា​បាន​ ​វិជ្ជា​ ​ក៏​កើតឡើង​ ​កាល​ដឹង​ ​កាល​ឃើញ​នូវ​រូប​ ​ថា​មិន​ទៀង​ ​ទើប​លះបង់​អវិជ្ជា​បាន​ ​វិជ្ជា​ ​ក៏​កើតឡើង​ ​កាល​ដឹង​ ​កាល​ឃើញ​នូវ​ចក្ខុវិញ្ញាណ​ ​នូវ​ចក្ខុ​សម្ផ័​ស្ស​ ​នូវ​វេទនា​ ​ទោះជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ថា​មិន​ទៀង​ ​ទើប​លះបង់​អវិជ្ជា​បាន​ ​
ថយ | ទំព័រទី ៦៧ | បន្ទាប់