​[​៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ទាំងឡាយ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បុគ្គល​ត្រូវ​យល់តាម​ពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ធ​ឰៈ​ ​និង​ធម្មារម្មណ៍​ទាំងឡាយ​ ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បុគ្គល​ត្រូវ​យល់តាម​ពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​(​អរិយសាវ័ក​នោះ​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី៦​។​
 ​[​៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភ្នែក​ជា​អតីត​ ​អនាគត​ ​មិន​ទៀង​ទៅ​ហើយ​ ​ចំា​បាច់​ ​និយាយ​ថ្វី​ ​ដល់​ភ្នែក​ជា​បច្នុ​ប្ប​ន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ឃើញ​យ៉ាងនេះ​ ​ជា​អ្នក​មិន​អាឡោះអាល័យ​នឹង​ភ្នែក​ជា​អតីត​ ​មិន​ត្រេកអរ​ចំពោះ​ភ្នែក​ជា​អនាគត​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​ត​ម្រ​ក​ ​ដើម្បី​រំលត់​ ​នូវ​ភ្នែក​ជា​បច្នុ​ប្ប​ន្ន​។​ ​ត្រចៀក​ ​មិន​ទៀង​។​ ​ច្រមុះ​មិន​ទៀង​។​ ​អណ្តាត​ជា​អតីត​ ​
ថយ | ទំព័រទី ៧ | បន្ទាប់