​[​៦៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​ធម៌​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ឧបាទាន​ទាំងពួង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដូចម្តេច​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ឧបាទាន​ទាំងពួង​។​ ​ព្រោះ​អាស្រ័យ​ចក្ខុ​នឹង​រូប​ ​ទើប​ចក្ខុវិញ្ញាណ​កើតឡើង​ ​ប្រជុំ​នៃ​ធម៌​ ​ទាំង​ ​៣​ ​(​នេះ​)​ ​ហៅថា​ ​ផស្សៈ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សា​វ័យ​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​នឹង​ចក្ខុ​ផង​ ​នឿយណាយ​នឹង​រូប​ផង​ ​នឿយណាយ​នឹង​ចក្ខុវិញ្ញាណ​ផង​ ​នឿយណាយ​នឹង​ចក្ខុ​សម្ផ័​ស្ស​ផង​ ​នឿយណាយ​នឹង​វេទនា​ផង​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះតែ​ប្រាសចាក​តម្រេក​ ​ចិត្ត​ទើប​រួច​ស្រឡះ​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ឧបាទាន​ ​អាត្មាអញ​ ​បាន​កំណត់​ដឹង​ហើយ​ ​ព្រោះ​ការ​រួច​ស្រឡះ​។​ ​ព្រោះ​អាស្រ័យ​ត្រចៀក​ ​និង​សំឡេង​។​ ​ព្រោះ​អាស្រ័យ​ ​ច្រមុះ​ ​និង​ក្លិន​។​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស​។​ ​ព្រោះ​អាស្រ័យ​កាយ​ ​និង​ផោ​ដ្ឋ​ឰៈ​។​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម៌​ ​ទើប​មនោវិញ្ញាណ​កើតឡើង​ ​ប្រជុំ​នៃ​ធម៌​ទាំង​ ​៣​ ​ហៅថា​ ​ផស្សៈ​ ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់