​រមែង​នឿយណាយ​នឹង​ចិត្ត​ផង​ ​នឿយណាយ​នឹង​ធម៌​ផង​ ​នឿយណាយ​នឹង​មនោវិញ្ញាណ​ផង​ ​នឿយណាយ​ ​នឹង​មនោ​សម្ផ័​ស្ស​ផង​ ​នឿយណាយ​ ​នឹង​វេទនា​ផង​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះតែ​ការប្រាសចាក​តម្រេក​ ​ចិត្ត​ទើប​រួច​ស្រឡះ​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ថា​ ​ឧបាទាន​ ​អាត្មាអញ​ ​បាន​កំណត់​ដឹង​ហើយ​ ​ព្រោះ​ការ​រួច​ស្រឡះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​កំណត់​ដឹង​ ​នូវ​ឧបាទាន​ទាំងពួង​។​ ​ចប់​សូត្រ​ ​ទី៨​។​ ​
 [​៦៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​ធម៌​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​គ្រប​សង្កត់​ ​នូវ​ឧបាទាន​ទាំងពួង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដូចម្តេច​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​គ្រប​សង្កត់​ ​នូវ​ឧបាទាន​ទាំងពួង​។​ ​ព្រោះ​អាស្រ័យ​ ​ចក្ខុ​នឹង​រូប​ ​ទើប​ចក្ខុវិញ្ញាណ​កើតឡើង​ ​ប្រជុំ​នៃ​ធម៌​ ​ទាំង​ ​៣​ ​ឈ្មោះថា​ ​ផស្សៈ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​ម្នា​ក​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​នឹង​ចក្ខុ​ផង​ ​
ថយ | ទំព័រទី ៧២ | បន្ទាប់