​នឿយណាយ​នឹង​រូប​ទាំងឡាយ​ផង​ ​នឿយណាយ​នឹង​ចក្ខុវិញ្ញាណ​ផង​ ​នឿយណាយ​នឹង​ចក្ខុ​សម្ផ័​ស្ស​ផង​ ​នឿយណាយ​នឹង​វេទនា​ផង​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះតែ​ប្រាសចាក​តម្រេក​ ​ចិត្ត​ទើប​រួច​ស្រឡះ​ ​អរិយ​សា​វ័យ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​ឧបាទាន​ ​អាត្មាអញ​ ​បាន​គ្រប​សង្កត់​ហើយ​ ​ព្រោះ​ការ​រួច​ស្រឡះ​។​បេ​។​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស​ ​ទើប​ជិវ្ហា​វិញ្ញាណ​កើតឡើង​។​បេ​។​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម៌​ ​ទើប​មនោវិញ្ញាណ​កើតឡើង​ ​ប្រជុំ​នៃ​ធម៌​ ​ទាំង​ ​៣​ ​ឈ្មោះថា​ ​ផស្សៈ​ ​វេទនា​ ​កើតមាន​ ​ព្រោះ​ផស្សៈ​ ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​នឹង​ចិត្ត​ផង​ ​នឿយណាយ​នឹង​ធម៌​ផង​ ​នឿយណាយ​នឹង​មនោវិញ្ញាណ​ផង​ ​នឿយណាយ​នឹង​មនោ​សម្ផ័​ស្ស​ផង​ ​នឿយណាយ​នឹង​វេទនា​ផង​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះតែ​ប្រាសចាក​តម្រេក​ ​ចិត្ត​ទើប​រួច​ស្រឡះ​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ឧបាទាន​ ​អាត្មាអញ​ ​បាន​គ្រប​សង្កត់​ហើយ​ ​ព្រោះ​ការ​រួច​ស្រឡះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ជា​ធម៌​ប្រព្រឹត្តទៅ​ ​ដើម្បី​គ្រប​សង្កត់​ ​នូវ​ឧបាទាន​ទាំងពួង​។​ ​ចប់​សូត្រ​ ​ទី៩​។​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់