​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​នេះ​ជា​ទោស​របស់​អណ្តាត​ ​ការ​កំចាត់​បង់​ ​នូវ​ឆន្ទ​រាគៈ​ ​ការ​លះបង់​ ​នូវ​ឆន្ទ​រាគៈ​ ​ក្នុង​អណ្តាត​ណា​ ​នេះ​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​អណ្តាត​។​បេ​។​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​នេះ​ជា​អានិសង្ស​របស់​ចិត្ត​ ​ចិត្ត​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​នេះ​ជា​ទោស​របស់​ចិត្ត​ ​ការ​កំចាត់​បង់​ ​នូវ​ឆន្ទ​រាគៈ​ ​ការ​លះបង់​ ​នូវ​ឆន្ទ​រាគៈ​ ​ក្នុងចិត្ត​ណា​ ​នេះ​ជា​គ្រឿងរ​លាស់​ចេញ​នូវ​ចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនបាន​ដឹង​ច្បាស់​តាមពិត​ ​នូវ​អានិសង្ស​ ​ថា​ជា​អានិសង្ស​ ​នូវ​ទោស​ ​ថា​ជា​ទោស​ ​នូវ​គ្រឿងរ​លាស់​ចេញ​ ​ថា​ជា​គ្រឿងរ​លាស់​ចេញ​ ​នៃ​អាយតនៈ​ខាងក្នុង​ ​ទាំង៦នេះ​ ​យ៉ាងនេះ​ ​អស់​កាល​ត្រឹមណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ក៏​មិនទាន់​ប្តេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ ​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ ​ដែល​ឥតមាន​សេចក្តី​ដឹង​ឯ​ទៀង​ ​ក្រៃលែង​ជាង​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​មនុស្ស​ ​ជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​អស់​កាល​ត្រឹមណោះ​នៅឡើយ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​តថាគត​ ​
ថយ | ទំព័រទី ១៤ | បន្ទាប់