​មាន​វិប​ត្តិ​ផ្សេង​ៗ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គួរ​ចូលចិត្ត​ថា​ ​មនោវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បច្ច័យ​ ​មិន​ទៀង​ទៅ​ហើយ​ ​តើ​នឹង​បាន​ទៀងទាត់​មក​ពីណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ជួបជុំ​ ​សន្និបាត​ ​សមាគម​ ​នៃ​ធម៌​ទាំង​ ​៣​ ​នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​មនោ​សម្ផ័​ស្ស​។​ ​
 [​១២៥​]​ ​មនោ​សម្ផ័​ស្ស​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សែង​ៗ​។​ ​ទុកជា​ហេតុ​ណា​ ​បច្ច័យ​ណា​ ​ដែល​នាំឲ្យកើត​មនោ​សម្ផ័​ស្ស​ ​ហេតុ​នោះ​ ​បច្ច័យ​នោះ​ ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ ​មាន​វិប​ត្តិ​ផ្សេង​ៗ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​សង្កេត​ថា​ ​បើ​មនោ​សម្ផ័​ស្ស​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បច្ច័យ​ ​មិន​ទៀង​ទៅ​ហើយ​ ​តើ​នឹង​បាន​ទៀងទាត់​ ​មក​ពីណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​អារម្មណ៍​ពាល់ត្រូវ​ហើយ​ ​រមែង​ដឹង​ច្បាស់​ ​ដែល​អារម្មណ៍​ពាល់ត្រូវ​ហើយ​ ​រមែង​គិត​ ​ដែល​អារម្មណ៍​ពាល់ត្រូវ​ហើយ​ ​រមែង​ចាំ​បាន​ ​កាលបើ​យ៉ាងនេះ​ ​ធម៌​ទាំងនោះ​ឯង​ ​ជា​វត្ថុ​ញាប់ញ័រ​ផង​ ​ឈឺចាប់​ផង​
ថយ | ទំព័រទី ១៥២ | បន្ទាប់