​ទាំង​ ​៤​ ​កើតអំពី​ទឹក​សុក្កៈ​ ​ជា​របស់​មាតា​ ​និង​បិតា​ ​ដែល​ក​សន្សំ​ឡើង​ ​ដោយ​បាយ​ ​និង​នំ​ ​មាន​សេចក្តី​មិន​ទៀង​ ​ត្រូវ​ប្រស់​ព្រំ​ ​គក់ច្របាច់​ ​បែកធ្លាយ​ខ្ចាត់ខ្ចាយ​ ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ឫសគល់​នៃ​ទុក្ខ​នេះ​ ​ជា​ឈ្មោះ​ ​របស់​តណ្ហា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​លះបង់​តណ្ហា​ ​ផ្តាច់ផ្តិល​ឫសគល់​ ​ធ្វើ​មិន​ឲ្យ​មាន​ទី​កើត​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើ​មិន​ឲ្យ​មានកំណើត​ ​មិន​ឲ្យ​កើត​តទៅទៀត​ ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឫសគល់​នៃ​ទុក្ខ​ ​ដែល​មិនទាន់​ជីករំលើង​ ​ឈ្មោះថា​ ​ភិក្ខុ​បាន​គាស់រំលើង​ហើយ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧទក​រាម​បុត្ត​ ​ប្រកាស​វាចា​ ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ជា​អ្នក​សម្រេច​នូវ​វេទ​ពិត​ ​ខ្ញុំ​ជា​អ្នក​គ្រប​សង្កត់​នូវ​វដ្ដៈ​ពិត​ ​ខ្ញុំ​ជា​អ្នក​ជីកឫសគល់​នៃ​ទុក្ខ​ ​ដែលគេ​មិនទាន់​ជីក​ពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧទក​រាម​បុត្ត​ ​ជា​អ្នក​មិនទាន់​សម្រេច​នូវ​វេទ​ទេ​ ​តែ​ប្រកាស​សេចក្តី​នោះ​ថា​ ​ខ្ញុំ​ជា​អ្នក​សម្រេច​នូវ​វេទ​ ​មិនមែន​ជា​អ្នក​គ្រប​សង្កត់​នូវ​វដ្ដៈ​ទេ​ ​តែ​ប្រកាស​ថា​ ​ខ្ញុំ​ជា​អ្នក​គ្រប​សង្កត់​នូវ​វដ្ដៈ​ ​មិនទាន់​ជីករំលើង​ឫសគល់​នៃ​ទុក្ខ​ទេ​ ​តែ​ប្រកាស​ថា​ ​ខ្ញុំ​បាន​ជីកឫសគល់​នៃ​ទុក្ខ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ១៨៨ | បន្ទាប់