​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​ ​ធម្មារម្មណ៍​ទាំងនោះ​ ​តថាគត​ ​បាន​លះបង់​ ​បាន​គាស់រំលើង​ឫសគល់​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​មាន​សភាព​មិនកើត​ឡើង​តទៅ​ ​មួយទៀត​ ​តថាគត​ ​បាន​ប្រាប់​នូវ​សេចក្តី​ព្យាយាម​ ​ដើម្បី​លះបង់​ ​នូវ​ធម្មារម្មណ៍​ទាំងនោះ​ចេញ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គេ​ហៅ​តថាគត​ថា​ ​ជា​បុគ្គល​មាន​ ​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​ធម៌​បរិយាយ​ ​ជាហេតុ​នៃ​បុគ្គល​មាន​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​។​ ​ចប់​ ​សូត្រ​ ​ទី​ ​១​។​ ​
 [​១៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ហេតុអ្វី​មាន​ ​អាស្រ័យហេតុ​អ្វី​ ​ទើប​សេចក្តី​សុខ​ ​ទុក្ខ​ខាងក្នុង​ ​កើតឡើង​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ធម៌​របស់​យើងខ្ញុំ​ទាំងឡាយ​ ​មាន​ព្រះមានព្រះភាគ​ ​ជា​មូល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ចក្ខុ​មាន​ ​អាស្រ័យ​ចក្ខុ​ ​ទើប​សេចក្តី​សុខ​ ​ទុក្ខ​ខាងក្នុង​ ​កើតឡើង​បាន​។​បេ​។​ ​កាលបើ​អណ្តាត​មាន​ ​អាស្រ័យ​អណ្តាត​ ​ទើប​សេចក្តី​សុខ​ ​ទុក្ខ​ខាងក្នុង​ ​កើតឡើង​បាន​។​បេ​។​ ​កាលបើ​ចិត្ត​មាន​ ​អាស្រ័យ​ចិត្ត​ ​ទើប​សេចក្តី​សុខ​ ​ទុក្ខ​ខាងក្នុង​ ​កើតឡើង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សម្គាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ចក្ខុ​ទៀង​ ​ឬមិន​ទៀង​។​ ​
ថយ | ទំព័រទី ១៩១ | បន្ទាប់