​មនោវិញ្ញាណ​ ​រមែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ការប្រជុំ​នៃ​ធម៌​ ​ទាំង​ ​៣​ ​ឈ្មោះថា​ ​ផស្សៈ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​សេចក្តី​រលត់​នៃ​ឧបាទាន​ ​ព្រោះ​វិនាស​ ​និង​រលត់​មិន​សល់​ ​នៃ​តណ្ហា​នោះ​ឯង​ ​សេចក្តី​រលត់​នៃ​ភព​ ​ព្រោះ​រលត់​នៃ​ឧបាទាន​។​បេ​។​ ​សេចក្តី​រលត់​នៃ​ ​កង​ទុក្ខ​ទាំងអស់​នេះ​ ​យ៉ាងនេះ​។​ ​ចប់​ ​សូត្រ​ ​ទី៩​។​ ​
 [​១៦២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​ឈរ​អែប​ស្តាប់​ព្រះពុទ្ធ​ដីការ​ ​នៃ​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់ទត​ឃើញ​ភិក្ខុ​នោះ​ ​កំពុង​ឈរ​អែប​ស្តាប់​ ​លុះ​ឃើញ​ហើយ​ ​ក៏​ត្រាស់​សួរ​ភិក្ខុ​នោះ​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​បានឮ​ធម្មបរិយាយ​នេះ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ ​ចូរ​អ្នករៀន​នូវ​ធម្មបរិយាយ​នេះ​ចុះ​ ​ម្នាល​ភិក្ខុ​ ​ចូរ​អ្នក​ទន្ទេញ​ ​នូវ​ធម្មបរិយាយ​នេះ​ចុះ​ ​ម្នាល​ភិក្ខុ​ ​ចូរ​អ្នកចាំ​ទុក​ ​នូវ​ធម្មបរិយាយ​នេះ​ចុះ​ ​ម្នាល​ភិក្ខុ​ ​ធម្មបរិយាយ​នេះឯង​ ​ប្រកបដោយ​ប្រយោជន៍​ ​ជា​ខាងដើម​ ​នៃ​ព្រហ្មចរិយ​ធម៌​។​ ​ចប់​សូត្រ​ ​ទី១០​។​ ​

​ចប់​ ​យោ​គ​ក្ខេមិ​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ២០៤ | បន្ទាប់