​[​១៨៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សម្តែង​ ​នូវ​ឧបា​ទា​និ​យ​ធម៌​ ​គឺ​ធម៌​ ​ជាហេតុ​កើត​ ​នៃ​ឧបាទាន​ផង​ ​នូវ​ឧបាទាន​ផង​ ​ចូរ​អ្នក​ទាំងឡាយ​ ​ប្រុង​ស្តាប់​នូវ​ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ឧបា​ទា​និ​យ​ធម៌​ ​តើ​ដូចម្តេច​ ​ឧបាទាន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​រូប​ដែល​គប្បី​ដឹង​ដោយ​ចក្ខុ​ ​ជា​រូប​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ទាំងនេះ​ ​ហៅថា​ ​ឧបា​ទា​និ​យ​ធម៌​។​ ​សេចក្តី​ត្រេកត្រអាល​ណា​ ​ក្នុង​រូប​នោះ​ ​សេចក្តី​ត្រេកត្រអាល​នោះ​ ​ហៅថា​ ​ឧបាទាន​ ​ក្នុង​ចក្ខុ​សម្ផ័​ស្ស​នោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​រស​ដែល​គប្បី​ដឹង​ ​ដោយ​អណ្តាត​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​ធម្មារម្មណ៍​ ​ដែល​គប្បី​ដឹង​ដោយចិត្ត​ ​ជា​ធម្មារម្មណ៍​ ​គួរ​ប្រាថ្នា​ ​គួរ​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាហេតុ​នៃ​សេចក្តី​ត្រេកអរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មារម្មណ៍​ទាំងនេះ​ ​ហៅថា​ ​ឧបា​ទា​និ​យ​ធម៌​។​ ​សេចក្តី​ត្រេកត្រអាល​ណា​ ​ក្នុង​ធម្មារម្មណ៍​នោះ​ ​សេចក្តី​ត្រេកត្រអាល​នោះ​ ​ហៅថា​ ​ឧបាទាន​ ​ក្នុង​មនោ​សម្ផ័​ស្ស​នោះ​។​ ​ចប់​សូត្រ​ ​ទី១០​។​ ​

​ចប់​ ​លោក​កាមគុណ​វគ្គ​ ​ទី២​។​

ថយ | ទំព័រទី ២៤៧ | បន្ទាប់