​អរហន្ត​ទាំងឡាយ​ ​បញ្ញា​ត្ត​នូវ​សុខ​ ​និង​ទុក្ខ​ ​កាលបើ​អណ្តាត​មិន​មាន​ ​ព្រះអរហន្ត​ទាំងឡាយ​ ​មិន​បញ្ញា​ត្ត​នូវ​សុខ​ ​និង​ទុក្ខ​ទេ​ ​។​បេ​។​ ​កាលបើ​ចិត្ត​មាន​ ​ទើប​ព្រះអរហន្ត​ទាំងឡាយ​ ​បញ្ញា​ត្ត​នូវ​សុខ​ ​និង​ទុក្ខ​ ​កាលបើ​ចិត្ត​មិន​មាន​ ​ព្រះអរហន្ត​ទាំងឡាយ​ ​មិន​បញ្ញា​ត្ត​ ​នូវ​សុខ​ ​និង​ទុក្ខ​ទេ​។​ ​កាលបើ​ព្រះ​ឧទាយិ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ទើប​វេ​រហ​ញ្ចា​និ​គោ​ត្តា​ព្រាហ្មណី​ ​ពោល​នឹង​ព្រះ​ឧទាយិ​ ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ច្បាស់​ណាស់​ ​លោកម្ចាស់​ ​ច្បាស់​ណាស់​ ​លោកម្ចាស់​ ​បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន​ ​ដូច​គេ​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬ​បើក​បង្ហាញ​របស់​ដែល​បិទបាំង​ ​ពុំ​នោះ​សោត​ ​ដូច​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងទិស​ ​ឬ​ទ្រោល​ប្រទីប​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​បុគ្គល​ទាំងឡាយ​មាន​ភ្នែកភ្លឺ​ ​នឹង​មើលឃើញ​ ​នូវ​រូប​ទាំងឡាយ​បាន​ ​មាន​ឧបមា​ ​យ៉ាងណា​។​ ​លោក​ម្ចាស់​ឧទាយិ​ ​បាន​ប្រកាស​ធម៌​ ​ដោយ​អនេកបរិយាយ​ ​ក៏​មាន​ឧបមេយ្យ​ ​ដូច្នោះ​ដែរ​។​ ​បពិត្រ​ព្រះ​ឧទាយិ​ ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​នោះ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ ​សូម​លោក​ម្ចាស់​ឧទាយិ​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះករុណា​ ​ថា​ជា​ឧបាសិកា​ ​អ្នក​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ជាដើម​ទៅ​។​ ​ចប់​សូត្រ​ ​ទី១០​។​ ​

​ចប់​ ​គហបតិ​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ២៨៣ | បន្ទាប់