​រួចហើយ​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ ​ភិក្ខុ​ទាំងនោះ​ ​មិន​គួរ​ប្រមាទ​ទៀត​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​សេក្ខបុគ្គល​ ​មិនទាន់​បានសម្រេច​អរហត្តផល​នៅឡើយ​ ​ក៏​ប្រាថ្នា​ ​នូវ​ព្រះនិព្វាន​ ​ជា​ធម្មជាត​ក្សេម​ ​ចាក​យោ​គៈ​ ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​បំពេញ​កិច្ច​ ​ក្នុង​អាយតនៈ​ ​គឺ​ ​ផស្សៈ​ ​ទាំង​ ​៦​ ​ដោយ​សេចក្តី​មិន​ប្រមាទ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ច្បាស់​ ​ដោយ​ភ្នែក​ ​ជាទី​ពេញចិត្ត​ក្តី​ ​មិនជា​ទី​ពេញចិត្ត​ក្តី​ ​រមែង​មាន​ ​រូប​ទាំងនោះ​ ​ពាល់​ត្រូវ​រឿយ​ៗ​ ​តែ​មិន​គ្រប​សង្គ​ត់​ចិត្ត​ ​របស់​ភិក្ខុ​នោះ​បាន​ឡើយ​ ​ព្រោះតែ​គ្រប​សង្គ​ត់​ចិត្ត​មិនបាន​ ​ទើប​ភិក្ខុ​នោះ​ ​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​មិន​រួញរា​ ​តំ​កល់​ស្មារតី​ ​មិន​ភ្លេចខ្លួន​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​មិន​ក្រវល់ក្រវាយ​ ​ចិត្ត​ក៏​តាំងនៅ​ខ្ជាប់ខ្ជួន​ ​មាន​អារម្មណ៍​មូល​តែមួយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះ​)​ ​តថាគត​ ​សំឡឹង​ឃើញ​ផល​ ​នៃ​សេចក្តី​មិន​ប្រមាទ​នេះឯង​ ​ទើប​ពោល​ថា​ ​ភិក្ខុ​ទាំងនោះ​ ​គួរ​បំពេញ​កិច្ច​ ​ក្នុង​អាយតនៈ​ ​គឺ​ ​ផស្សៈ​ ​ទាំង​ ​៦​ ​ដោយ​សេចក្តី​មិន​ប្រមាទ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់