នវ​បុរាណ​វគ្គ​


 [​២២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សម្តែង​នូវ​កម្ម​ថ្មី​ផង​ ​កម្ម​ចាស់​ផង​ ​ការ​រំលត់​កម្ម​ផង​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់​កម្ម​ផង​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​យកចិត្ត​ទុកដាក់​ឲ្យ​ប្រពៃ​ ​តថាគត​ ​នឹង​សម្តែង​ប្រាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ចាស់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​ ​ជា​កម្ម​ចាស់​(​១​)​ ​ដែល​បច្ច័យ​តាក់តែង​ ​សម្រេច​ហើយ​ ​ដោយចេតនា​ ​បណ្ឌិត​គប្បី​ឃើញថា​ ​ជាហេតុ​នៃ​វេទនា​។​បេ​។​ ​ជិវ្ហា​ជា​កម្ម​ចាស់​ ​ដែល​បច្ច័យ​តាក់តែង​ ​សម្រេច​ហើយដោយ​ចេតនា​ ​បណ្ឌិត​គប្បី​ឃើញថា​ ​ជាហេតុ​នៃ​វេទនា​។​បេ​។​ ​មនោ​ជា​កម្ម​ចាស់​ ​ដែល​បច្ច័យ​តាក់តែង​ ​សម្រេច​ហើយ​ ​ដោយចេតនា​ ​បណ្ឌិត​គប្បី​ឃើញថា​ ​ជាហេតុ​នៃ​វេទនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ចាស់​។​ ​
 [​២២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ថ្មី​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កំពុង​ធ្វើអំពើ​ណា​ ​ដោយ​កាយ​ ​វាចា​ ​ចិត្ត​ ​ក្នុង​កាល​ឥឡូវនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្ម​ថ្មី​។​ ​
​(​១​)​ ​ចក្ខុ​មិនមែន​ចាស់​ទេ​ ​កម្ម​ទើបបាន​ហៅថា​ ​របស់​ចាស់​ ​ព្រោះ​ចក្ខុ​កើតមក​អំពី​កម្ម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣០៥ | បន្ទាប់