​[​២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​ ​ការតាំងនៅ​ ​ការ​កើត​ចំពោះ​ ​ការ​កើត​ប្រាកដ​ ​នៃ​រូប​ទាំងឡាយ​ណា​ ​នុ៎ះ​ ​ឈ្មោះថា​ ​ការ​កើតឡើង​នៃ​ទុក្ខ​ ​ការតាំងនៅ​ ​នៃ​រោគ​ទាំងឡាយ​ ​ការ​កើត​ប្រាកដ​ ​នៃជ​រា​ ​និង​មរណៈ​។​ ​(​ ​ការ​កើតឡើង​ ​ជាដើម​ ​)​ ​នៃ​សំឡេង​ ​ទាំងឡាយ​ណា​។​បេ​។​ ​ការ​កើតឡើង​ ​ការតាំងនៅ​ ​ការ​កើត​ចំពោះ​ ​ការ​កើត​ប្រាកដ​នៃ​ ​ធម្មារម្មណ៍​ទាំងឡាយ​ណា​ ​នុ៎ះ​ ​ឈ្មោះថា​ ​ការ​កើតឡើង​នៃ​ទុក្ខ​ ​ការតាំងនៅ​ ​នៃ​រោគ​ទាំងឡាយ​ ​ការ​កើត​ប្រាកដ​ ​នៃជ​រា​ ​និង​មរណៈ​។​
 [​២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ការ​រលត់​ ​ការ​រម្ងាប់​ ​ការ​វិនាស​ ​នៃ​រូប​ទាំងឡាយ​ណា​ ​នុ៎ះ​ ​ទើប​ឈ្មោះថា​ ​ការ​រលត់​នៃ​ទុក្ខ​ ​ការ​រម្ងាប់​ ​នៃ​រោគ​ទាំងឡាយ​ ​ការ​វិនាស​ ​នៃជ​រា​ ​និង​មរណៈ​បាន​។​ ​(​ការ​រលត់​ ​ជាដើម​ ​)​ ​នៃ​សំឡេង​ទាំងឡាយ​ណា​។​ ​នៃ​ក្លិន​ទាំងឡាយ​ណា​។​ ​នៃ​រស​ទាំងឡាយ​ណា​ ​។​ ​នៃ​ផោ​ដ្ឋ​ឰៈ​ទាំងឡាយ​ណា​។​ ​ការ​រលត់​ ​ការ​រម្ងាប់​ ​ការ​វិនាស​ ​នៃ​ធម្មារម្មណ៍​ទាំងឡាយ​ណា​ ​នុ៎ះ​ ​ឈ្មោះថា​ ​ការ​រលត់​នៃ​ទុក្ខ​ ​ការ​រម្ងាប់​ ​នៃ​រោគ​ទាំងឡាយ​ ​ការ​វិនាស​ ​នៃជ​រា​ ​និង​មរណៈ​បាន​។​ ​ចប់​សូត្រ​ ​ទី១០​។​

​ចប់​យមក​វគ្គ​ ​ទី២​។​

ថយ | ទំព័រទី ៣១ | បន្ទាប់