​ចតុ​ត្ថ​បណ្ណា​សកៈ​
​នន្ទិ​ក្ខយ​វគ្គ​


 [​២៤៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឃើញ​ចក្ខុ​ដែល​មិន​ទៀង​ ​ថា​មិន​ទៀង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មានគំនិត​យល់​ត្រូវ​ ​កាលបើ​យល់​ត្រូវ​ ​រមែង​នឿយណាយ​ ​ការ​អស់​នៃ​រាគៈ​ ​ព្រោះ​អស់​នៃ​សេចក្តី​រីករាយ​ ​ការ​អស់​នៃ​សេចក្តី​រីករាយ​ ​ព្រោះ​អស់​នៃ​រាគៈ​ ​ចិត្ត​ដែល​លោក​ហៅថា​ ​ផុត​ស្រឡះ​ ​ព្រោះ​អស់​នៃ​សេចក្តី​រីករាយ​ ​និង​រាគៈ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឃើញ​ជីវ្ហា​ ​ដែល​មិន​ទៀង​ ​ថា​មិន​ទៀង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មានគំនិត​យល់​ត្រូវ​ ​កាលបើ​យល់​ត្រូវ​ ​រមែង​នឿយណាយ​ ​ការ​អស់​នៃ​រាគៈ​ ​ព្រោះ​អស់​នៃ​សេចក្តី​រីករាយ​។​បេ​។​ ​ចិត្ត​ដែល​លោក​ហៅថា​ ​ផុត​ស្រឡះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឃើញ​ចិត្ត​ ​ដែល​មិន​ទៀង​ ​ថា​មិន​ទៀង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មានគំនិត​យល់​ត្រូវ​ ​កាលបើ​យល់​ត្រូវ​ ​រមែង​នឿយណាយ​ ​ការ​អស់​នៃ​រាគៈ​ ​ព្រោះ​អស់​នៃ​សេចក្តី​រីករាយ​ ​ការ​អស់​នៃ​សេចក្តី​រីករាយ​ ​ព្រោះ​អស់​នៃ​រាគៈ​ ​ចិត្ត​ដែល​លោក​ហៅថា​ ​រួច​ស្រឡះ​ ​ព្រោះ​អស់​នៃ​សេចក្តី​រីករាយ​ ​និង​រាគៈ​។​ ​ចប់​ ​សូត្រ​ទី១​។​
ថយ | ទំព័រទី ៣២៧ | បន្ទាប់