​ទើប​លះ​បង់​សក្កា​យ​ទិដ្ឋិ​បាន​។​ ​ម្នាល​ភិក្ខុ​ ​កាល​បុគ្គល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​ទើប​លះ​បង់​សក្កា​យ​ទិដ្ឋិ​បាន​។​ ​ចប់​សូត្រ​ ​ទី​ ​១១​។​
 [​២៥៤​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​មួយ​រូប​។​បេ​។​ ​ក្រាបបង្គំទូល​សួរ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​កាល​បុគ្គល​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​ទើប​លះបង់​អ​ត្តា​នុ​ទិដ្ឋិ​បាន​។​ ​ម្នាល​ភិក្ខុ​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​ចក្ខុ​ ​ថា​ជា​អនត្តា​ ​ទើប​លះបង់​អ​ត្តា​នុ​ទិដ្ឋិ​បាន​។​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​រូប​ ​ថា​ជា​អនត្តា​ ​ទើប​លះបង់​អ​ត្តា​នុ​ទិដ្ឋិ​បាន​។​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​ចក្ខុវិញ្ញាណ​ ​ថា​ជា​អនត្តា​ ​ទើប​លះបង់​អ​ត្តា​នុ​ទិដ្ឋិ​បាន​។​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​ចក្ខុ​សម្ផ័​ស្ស​ ​ថា​ជា​អនត្តា​ ​ទើប​លះបង់​អ​ត្តា​នុ​ទិដ្ឋិ​បាន​។​ ​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​វេទនា​នោះ​ ​ថា​ជា​អនត្តា​ ​ទើប​លះបង់​អ​ត្តា​នុ​ទិដ្ឋិ​បាន​។​បេ​។​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​ជិវ្ហា​ ​ថា​ជា​អនត្តា​ ​ទើប​លះបង់​អ​ត្តា​នុ​ទិដ្ឋិ​បាន​។​បេ​។​ ​កាល​បុគ្គល​ដឹង​ ​ឃើញ​ចិត្ត​ ​ថា​ជា​អនត្តា​ ​ទើប​លះបង់​អ​ត្តា​នុ​ទិដ្ឋិ​បាន​។​ ​ធម្មារម្មណ៍​ ​មនោវិញ្ញាណ​ ​មនោ​សម្ផ័​ស្ស​ ​
ថយ | ទំព័រទី ៣៣៩ | បន្ទាប់