​[​៣០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដៃ​មាន​ ​ការ​កាន់​ ​និង​ការ​ដាក់ចុះ​ ​រមែង​ប្រាកដ​ ​កាលបើ​ជើង​មាន​ ​ការ​ឈានទៅមុខ​ ​និង​ឈាន​ថយក្រោយ​ ​ក៏​រមែង​ប្រាកដ​ ​កាលបើ​សន្លាក់​ទាំងឡាយ​មាន​ ​ការ​បត់​ចូល​ ​និង​លា​ចេញ​ ​ក៏​រមែង​ប្រាកដ​ ​កាលបើ​ពោះ​មាន​ ​សេចក្តី​ស្រេកឃ្លាន​ ​ក៏​រមែង​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិត​យ៉ាងនេះ​ឯង​ ​កាលបើ​ចក្ខុ​មាន​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ ​ជា​ខាងក្នុង​ ​ក៏​កើតឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​ ​បច្ច័យ​។​បេ​។​ ​កាលបើ​ជិវ្ហា​មាន​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ជា​ខាងក្នុង​ ​ក៏​កើតឡើង​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ​។​បេ​។​ ​កាលបើ​មនោ​មាន​ ​សេចក្តី​សុខ​ ​និង​ទុក្ខ​ជា​ខាងក្នុង​ ​ក៏​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​។​បេ​។​ ​
 [​៣០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មិន​មានដៃ​ ​ការ​កាន់​យក​ ​និង​ការ​ដាក់ចុះ​ ​ក៏​មិន​ប្រាកដ​ ​កាលបើ​មិន​មាន​ជើង​ ​ការ​ឈាន​
ថយ | ទំព័រទី ៣៩១ | បន្ទាប់