​[​៣០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មិន​មានដៃ​ ​ការ​កាន់​ ​និង​ការ​ដាក់ចុះ​ ​ក៏​មិន​មាន​ ​កាលបើ​មិន​មាន​ជើង​ ​ការ​ឈានទៅមុខ​ ​និង​ឈាន​ថយក្រោយ​ ​ក៏​មិន​មាន​ ​កាលបើ​មិន​មាន​សន្លាក់​ ​ការ​បត់​ចូល​ ​និង​លា​ចេញ​ ​ក៏​មិន​មាន​ ​កាលបើ​មិន​មានពោះ​ ​សេចក្តី​ស្រេកឃ្លាន​ ​ក៏​មិន​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិត​យ៉ាងនេះ​ឯង​ ​កាលបើ​ចក្ខុ​មិន​មាន​ ​សេចក្តី​សុខទុក្ខ​ ​ជា​ខាងក្នុង​ ​ក៏​មិនកើត​ឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​។​បេ​។​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ​។​បេ​។​ ​កាលបើ​មនោ​ ​មិន​មាន​ ​សេចក្តី​សុខទុក្ខ​ ​ជា​ខាងក្នុង​ ​ក៏​មិនកើត​ឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​។​ ​

​ចប់​ ​សមុទ្ទ​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​នៃ​សមុទ្ទ​វគ្គ​នោះ​គឺ​


​ព្រះអង្គ​សម្តែង​ប្រៀប​ពី​សមុទ្ទ​ ​២​ ​រឿង​ ​រឿង​ព្រានសន្ទូច​ ​១​ ​ប្រៀប​ដោយ​ដើមឈើ​ ​មាន​ជ័រ​ ​ដូច​ទឹកដោះ​ ​១​ ​រឿង​ព្រះ​មហា​កោ​ដ្ឋិ​កៈ​ ​១​ ​រឿង​ព្រះ​កាម​ភូ​ ​១​ ​រឿង​ព្រះ​ឧទាយិ​ ​ ​១​ ​ ​អាទិ​ត្ត​បរិយាយ​ ​ជាគម្រប់​ប្រាំបី​ ​១​ ​ទ្រង់​សម្តែង​ពី​ដៃជើង​ ​និង​សន្លាក់​ ​២​ ​រឿង​ ​ហេតុ​ដូច្នោះ​ ​ទើប​ហៅថា​វគ្គ​។​
ថយ | ទំព័រទី ៣៩៣ | បន្ទាប់