​សោឡស​កិច្ច​ ​អញ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ហៅថា​ ​បដិបទា​ ​ជាទី​សប្បាយ​ដល់​ការ​ដក​ឡើង​ព្រម​ ​នូវ​សេចក្តី​សំគាល់​វត្ថុ​ទាំងពួង​។​ ​ចប់​សូត្រ​ ​ទី​ ​១០​។​

​ចប់​ ​សព្វ​វគ្គ​ ​ទី៣​។​
​ឧទាន​នៃ​សព្វ​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​វត្ថុ​ទាំងពួង​ ​១​ ​អំពី​ការ​លះបង់​ ​មាន​ពីរ​លើក​ ​អំពី​ការកំណត់​ដឹង​ ​មាន​ពីរ​លើក​ដទៃទៀត​ ​អំពី​របស់​ក្តៅ​ ​១​ ​អំពី​របស់​ខ្វាក់​ ​១​ ​អំពី​បដិបទា​ដ៏​សមគួរ​ ​១​ ​អំពី​បដិបទា​ ​ជាទី​សប្បាយ​ ​មាន​ពីរ​លើក​ ​ហេតុ​នោះ​ ​ទើប​ហៅថា​វគ្គ​។​
ថយ | ទំព័រទី ៥៨ | បន្ទាប់