​វេទនា​នោះ​ ​ក៏​មាន​ជាតិ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​ ​អ្នកចេះដឹង​ ​បានឃើញ​យ៉ាងនេះ​ ​ក៏​នឿយណាយ​នឹង​ចក្ខុ​ផង​ ​នឿយណាយ​នឹង​រូប​ទាំង​ ​ឡាយ​ផង​ ​នឹង​ចក្ខុវិញ្ញាណ​ផង​ ​នឹង​ចក្ខុ​សម្ផ័​ស្ស​ផង​។​ ​(​ ​អរិយសាវ័ក​នោះ​ ​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
 [​៣៧​]​ ​សេចក្តី​សង្ខេប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​មាន​ជរា​ជា​ធម្មតា​។​ ​
 [​៣៨​]​ ​សេចក្តី​សង្ខេប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​មាន​ព្យាធិ​ជា​ធម្មតា​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​បានឃើញ​យ៉ាងនេះ​។​
 [​៣៩​]​ ​សេចក្តី​សង្ខេប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​មាន​មរណៈ​ជា​ធម្មតា​។​
 ​[​៤០​]​ ​សេចក្តី​សង្ខេប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​មាន​សេចក្តី​សោក​ជា​ ​ធម្មតា​។​
 [​៤១​]​ ​សេចក្តី​សង្ខេប​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វត្ថុ​ទាំងពួង​ ​មាន​សេចក្តី​សៅហ្មង​ជា​ ​ធម្មតា​។​
ថយ | ទំព័រទី ៦០ | បន្ទាប់