​។​បេ​។​ ​មនោ​ ​មានការ​រលត់​ជា​ធម្មតា​ ​ធម្មារម្មណ៍​ ​មានការ​រលត់​ជា​ធម្មតា​ ​មនោវិញ្ញាណ​ ​មានការ​រលត់​ជា​ធម្មតា​ ​មនោ​សម្ផ័​ស្ស​ ​មានការ​រលត់​ជា​ធម្មតា​ ​ទោះបី​វេទនា​ណា​ ​ជា​សុខ​ក្តី​ ​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​មានការ​រលត់​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​ ​ជា​អ្នកចេះដឹង​ ​បាន​យល់ឃើញ​ ​យ៉ាងនេះ​ ​ហើយក៏​នឿយណាយ​នឹង​ចក្ខុ​ផង​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​

​ចប់​ ​ជាតិធម្ម​វគ្គ​ ​ទី​ ​៤​។​
​ឧទ្ទាន​នៃជា​តិ​ធម្ម​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​ធម៌​ ​១០​ ​យ៉ាងនោះ​ ​គឺជា​តិ​ ​១​ ​ជរា​ ​១​ ​ព្យាធិ​ ​១​ ​មរណៈ​ ​១​ ​សោក​ ​១​ ​សង្កិលេស​ ​១​ ​ខយ​ធម៌​ ​១​ ​វយ​ធម៌​ ​១​ ​សមុទយ​ធម៌​ ​១​ ​និរោធ​ធម៌​ ​១​។​
ថយ | ទំព័រទី ៦២ | បន្ទាប់