​ជិវ្ហា​ ​ជា​គ្រឿង​អន្តរាយ​ ​រស​ជា​ ​គ្រឿង​អន្តរាយ​ ​ជិវ្ហា​វិញ្ញាណ​ ​ជា​គ្រឿង​អន្តរាយ​ ​ជិវ្ហា​សម្ផ័​ស្ស​ ​ជា​គ្រឿង​អន្តរាយ​ ​ទោះបី​វេទនា​ណា​ ​ជា​ទុក្ខ​ក្តី​ ​ជា​សុខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ ​ជា​បច្ច័យ​ ​វេទនា​នោះ​ ​ក៏​ជា​គ្រឿង​អន្តរាយ​។​ ​ចិត្តជា​គ្រឿង​អន្តរាយ​ ​ធម៌​ជា​គ្រឿង​អន្តរាយ​ ​មនោវិញ្ញាណ​ ​ជា​គ្រឿង​អន្តរាយ​ ​មនោ​សម្ផ័​ស្ស​ ​ជា​គ្រឿង​អន្តរាយ​ ​ទោះបី​វេទនា​ណា​ ​ជា​ ​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​វេទនា​ ​នោះ​ ​ក៏​ជា​គ្រឿង​អន្តរាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អរិយសាវ័ក​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​នឹង​ចក្ខុ​ផង​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ ​ ​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​

​ចប់​ ​អនិច្ច​វគ្គ​ ​ទី​ ​៥​។​

ថយ | ទំព័រទី ៦៥ | បន្ទាប់