​បុគ្គល​កាល​ដឹង​ ​យ៉ាងនេះ​ ​កាល​ឃើញ​យ៉ាងនេះ​ឯង​ ​ទើប​លះបង់​សញ្ញោជនៈ​ ​បាន​។​ ​ចប់​សូត្រ​ ​ទី២​។​ ​
 ​[​៥៨​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​បុគ្គល​កាល​ដឹង​ ​ដូចម្តេច​ ​កាល​ឃើញ​ដូចម្តេច​ ​ទើប​សញ្ញោជនៈ​រលើង​ទៅ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​ដឹង​ ​កាល​ឃើញ​ ​នូវ​ ​ភ្នែក​ ​ថា​មិនមែន​ជា​របស់​ខ្លួន​ ​ទើប​សញ្ញោជនៈ​រលើង​ទៅ​បាន​ ​កាល​ដឹង​ ​កាល​ឃើញ​ ​នូវ​រូប​ ​ចក្ខុវិញ្ញាណ​ ​ចក្ខុ​សម្ផ័​ស្ស​ ​នូវ​វេទនា​ ​ទោះ​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើត​ ​ឡើង​ ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ថា​មិនមែន​ជា​របស់​ខ្លួន​ ​ទើប​សញ្ញោជនៈ​រលើង​ទៅ​បាន​។​ ​បុគ្គល​កាល​ដឹង​ ​កាល​ឃើញ​ ​នូវ​ត្រចៀក​ ​ច្រមុះ​ ​អណ្តាត​ ​កាយ​ ​ចិត្ត​ ​ធម៌​ ​មនោវិញ្ញាណ​ ​មនោ​សម្ផ័​ស្ស​ ​នូវ​វេទនា​ ​ទោះជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិន​ទុក្ខ​មិនសុខ​ក្តី​ ​ដែល​កើតឡើង​ ​ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ​ ​ថា​មិនមែន​ជា​របស់​ខ្លួន​ ​ទើប​សញ្ញោជនៈ​រលើង​ទៅ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​កាល​ដឹង​យ៉ាងនេះ​ ​កាល​ឃើញ​យ៉ាងនេះ​ឯង​ ​ទើប​សញ្ញោជនៈ​រលើង​ទៅ​បាន​។​ ​ចប់​សូត្រ​ ​ទី៣​។​ ​
 [​៥៩​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​បុគ្គល​ ​កាល​ដឹង​ដូចម្តេច​ ​កាល​ឃើញ​ដូចម្តេច​ ​ទើប​ ​លះបង់​អាសវៈ​បាន​។​បេ​។​ ​ចប់​សូត្រ​ ​ទី៤​។
ថយ | ទំព័រទី ៦៩ | បន្ទាប់