​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​នឹង​យល់​ ​ឃើញ​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ត្រចៀក​ ​ច្រមុះ​ ​អណ្តាត​ ​កាយ​ ​ចិត្ត​ ​ទៀង​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​ព្រះអង្គ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​នឹង​យល់ឃើញ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​នឹង​យល់ឃើញ​ ​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ ​កាលបើ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​ឃើញ​យ៉ាងនេះ​ ​រមែង​នឿយណាយ​ ​នឹង​ភ្នែក​ផង​ ​នឿយណាយ​នឹង​ត្រចៀក​ផង​ ​នឹង​ច្រមុះ​ផង​ ​នឹង​អណ្តាត​ផង​ ​នឹង​កាយ​ផង​ ​នឹង​ចិត្ត​ផង​ ​កាលបើ​នឿយណាយ​ ​រមែង​ប្រាសចាក​តម្រេក​ ​ព្រោះតែ​ប្រាសចាក​តម្រេក​ ​ទើប​ចិត្ត​រួច​ស្រឡះ​បាន​។​ ​កាលបើ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ញាណ​ក៏​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​។​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ចប់​សូត្រ​ ​ទី​ ​១១​។​ ​

​ចប់​ ​មិគ​ជាល​វគ្គ​ ​ទី២​។​

ថយ | ទំព័រទី ៩៨ | បន្ទាប់