​អសង្ខត​សំយុត្ត​ ​ទុតិយវគ្គ​


 [​៣២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​អសង្ខតធម៌​ផង​ ​អ​សង្ខ​ត​គាមិ​មគ្គ​ផង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់ធម៌​នោះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសង្ខតធម៌​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​ដែល​ជាទី​ក្ស័យ​រាគៈ​ ​ក្ស័យ​ទោសៈ​ ​ក្ស័យ​មោហៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សង្ខតធម៌​។​ ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តើ​ដូចម្តេច​។​ ​គឺ​សមថធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អ​សង្ខ​ត​គាមិ​មគ្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសង្ខតធម៌​ ​តថាគត​បាន​សំដែង​ហើយ​ ​អ​សង្ខ​ត​គាមិ​មគ្គ​ ​តថាគត​ក៏បាន​សំដែង​ហើយ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ឯណា​ ​ដែល​សាស្តា​ជា​អ្នក​ស្វែងរក​ប្រយោជន៍​ ​ជា​អ្នក​អនុគ្រោះ​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ត្រូវ​ធ្វើ​ដល់​សាវក​ទាំងឡាយ​ ​កិច្ច​នោះ​ ​តថាគត​ ​ក៏បាន​ធ្វើ​ដល់​អ្នក​ទាំងឡាយ​រួចហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ទាំង​នុ៎ះ
ថយ | ទំព័រទី ៣៥៤ | បន្ទាប់