​[​៦៣៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម្មបរិយាយ​នេះ​ ​តើ​ឈ្មោះ​ដូចម្តេច​ ​។​ ​ម្នាល​រាជកុមារ​ ​ធម្មបរិយាយ​ទាំងនេះ​ ​ឈ្មោះថា​ ​ពោជ្ឈង្គ​ ​។​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ឈ្មោះថា​ពោជ្ឈង្គ​សម​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ឈ្មោះ​ពោជ្ឈង្គ​ ​សម​ហើយ​ ​បពិត្រ​អង្គ​ដ៏​ចំរើន​ ​សូម្បី​បុគ្គល​ ​ដែល​ប្រកបដោយ​ពោជ្ឈង្គ​មួយ​ ​ៗ​ ​ក៏​គប្បី​ដឹង​ច្បាស់​ ​ឃើញច្បាស់​ទៅ​ហើយ​ ​នឹង​ចាំបាច់​និយាយ​ថ្វី​ ​ដល់ទៅ​បុគ្គល​ ​ប្រកបដោយ​ពោជ្ឈង្គ​ ​ទាំង​ ​៧​។​ ​បពិត្រ​ព្រះអង្គ​​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះអង្គ​ឡើងភ្នំ​គិជ្ឈកូដ​ ​ក៏​មាន​សេចក្តី​លំបាក​កាយ​ ​លំបាកចិត្ត​ ​​(​ ​ឥឡូវ​ ​)​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​រម្ងាប់​សេចក្តី​លំបាក​កាយ​ ​និង​លំបាកចិត្ត​នោះ​ហើយ​ ​ទាំង​ធម៌​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏បាន​ត្រាស់​ដឹង​ច្បាស់​ហើយ​។​

​មាន​ឧទាន​ថា​


​គឺ​និយាយ​អំពី​អាហារ​ ​អំពី​បរិយាយ​ ​អំពី​ភ្លើង​ ​អំពី​ផ្សាយ​មេត្តា​ ​អំពី​រឿង​សគារវ​ព្រាហ្មណ៍​ ​អំពី​រឿង​អភយ​រាជកុមារ​ ​សួរ​ប្រស្នា​នា​ភ្នំ​គិជ្ឈកូដ​។​ ​

​ចប់​ ​ពោជ្ឈង្គ​សំយុត្ត​ ​ពោជ្ឈង្គ​ឆ​ដ្ឋ​ក​ ​ទី៦​។​

ថយ | ទំព័រទី ៣២០ | បន្ទាប់