វិហារវគ្គ
[៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នាដើម្បីសម្ងំនៅក្នុងទីស្ងាត់អស់កន្លះខែ អ្នកណាកុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំ នូវចង្ហាន់បិណ្ឌបាតទៅ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ អ្នកណាមួយ ក៏មិនហ៊ានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទីនោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ។
[៤៨] គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លងកាលកន្លះខែនោះហើយ ក៏ទ្រង់ចេញចាកទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត បានត្រាស់ដឹងជាដំបូង ដោយធម៌ ជាគ្រឿងនៅឯណា តថាគត ក៏បានសម្រេចសម្រាន្តនៅដោយចំណែក នៃធម៌ ជាគ្រឿងនៅនោះ តថាគត ដឹងច្បាស់យ៉ាងនេះថា ការសោយ
អារម្មណ៍ ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ ក៏មាន ការសោយអារម្មណ៍ព្រោះសម្មាទិដ្ឋិ ជាបច្ច័យក៏មាន។បេ។ ការសោយអារម្មណ៍ ព្រោះមិច្ឆាសមាធិជាបច្ច័យ ក៏មាន