[១៩០] ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានស្មារតី ប្រកបដោយបញ្ញាចាស់ក្លា ដ៏ប្រសើរ រឭកបាន ចាំបាននូវកិច្ច ដែលខ្លួនធ្វើយូរមកហើយ និងសំដី ដែលខ្លួននិយាយយូរមកហើយ។ អរិយសាវកនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ
ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិន្ទ្រិយ។
[១៩១] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ធ្វើនូវព្រះនិព្វានជាអារម្មណ៍ បាននូវសមាធិ បាននូវឯកគ្គតាចិត្ត។ អរិយសាវកនោះ ស្ងប់ស្ងាត់