​[​៤៦៦​]​ ​កាលបើ​ភិក្ខុ​ចំរើន​ឥទ្ធិបាទ​ ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ ​(​នោះ​)​ ​ក៏អាច​កំណត់​ដឹង​ ​នូវ​ចិត្ត​របស់​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ដោយចិត្ត​ ​(​របស់​ខ្លួន​)​បាន​ ​គឺ​ចិត្ត​ ​(​របស់​សត្វ​ដទៃ​)​ ​ដែល​ប្រកបដោយ​រាគៈ​ក្តី​ ​ក៏​កំណត់​ដឹង​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ដែល​ប្រាសចាក​រាគៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​ ​ចិត្ត​ដែល​ប្រកបដោយ​ទោសៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​ ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រកបដោយ​មោហៈ​ ​ចិត្ត​ដែល​ប្រាសចាក​មោហៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​ ​ចិត្ត​ដែល​រួញ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​រួញ​ ​ចិត្ត​ដែល​រាយមាយ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្តរាយមាយ​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​ ​គឺ​រូ​បាវ​ចរៈ​ ​និង​អ​រូ​បាវ​ចរៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្តជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​ជាស​ឧត្តរៈ​ ​គឺ​លោកិយចិត្ត​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​ជាស​ឧត្តរៈ​ ​ចិត្ត​ដែល​ជា​អនុ​ត្ត​រៈ​ ​គឺ​លោកុត្តរ​ចិត្ត​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្តជា​អនុ​ត្ត​រៈ​ ​ចិត្ត​ដែល​តាំង​មាំ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​តាំង​មាំ​ ​ចិត្ដ​ដែល​មិន​តាំង​មាំ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​មិន​តាំង​មាំ​ ​ចិត្ត​ដែល​រួច​ស្រឡះ​ ​(​ចាក​កិ​លេ​សាស​វៈ​)​ ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​រួច​ស្រឡះ​ ​ចិត្ត​ដែល​មិន​រួច​ស្រឡះ​ក្តី​ ​ក៏​ស្គាល់​ថា​ ​ចិត្ត​មិន​រួច​ស្រឡះ​។​
ថយ | ទំព័រទី ២៨៦ | បន្ទាប់