​[​៤៦៧​]​ ​កាលបើ​ភិក្ខុ​ចំរើន​ឥទ្ធិបាទ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ ​(​នោះ​)​ ​រមែង​រលឹក​ឃើញ​ ​បុព្វេ​និវាស​ ​មាន​ប្រការ​ច្រើន​។​ ​បុព្វេ​និវាស​ ​ដូចម្តេច​។​ ​គឺ​រលឹក​ឃើញ​ ​១​ ​ជាតិ​ខ្លះ​ ​២​ ​ជាតិ​ខ្លះ​ ​៣​ ​ជាតិ​ខ្លះ​ ​៤​ ​ជាតិ​ខ្លះ​ ​៥​ ​ជាតិ​ខ្លះ​ ​១០​ ​ជាតិ​ខ្លះ​ ​២០​ ​ជាតិ​ខ្លះ​ ​៣០​ ​ជាតិ​ខ្លះ​ ​៤០​ ​ជាតិ​ខ្លះ​ ​៥០​ ​ជាតិ​ខ្លះ​ ​១០០​ ​ជាតិ​ខ្លះ​ ​១​ ​ពាន់​ជាតិ​ខ្លះ​ ​១​ ​សែន​ជាតិ​ខ្លះ​ ​(​រហូតដល់​)​ ​ច្រើន​សំ​វដ្ត​កប្ប​ ​ច្រើន​វិ​វដ្ត​កប្ប​ ​ច្រើន​សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ថា​ ​អញ​បាន​កើត​ក្នុង​ទី​ឯនោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​សោយសុខ​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​យ៉ាងនេះ​ ​លុះ​អាត្មាអញ​នោះ​ ​ច្យុត​អំពី​ទីនោះ​ហើយ​ ​ក៏​ទៅ​កើត​ក្នុង​ទី​ឯនោះ​ ​ក្នុង​ទីនោះ​ឯង​ ​អាត្មាអញ​ ​ក៏​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​សោយសុខ​ទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​យ៉ាងនេះ​ ​លុះ​អាត្មាអញ​នោះ​ ​ច្យុត​អំពី​ទីនោះ​ហើយ​ ​ទើប​មក​កើត​ក្នុង​ទីនេះ​ទៀត​ ​រលឹក​ឃើញ​ ​នូវ​បុព្វេ​និវាស​ ​មាន​ប្រការ​ច្រើន​ ​ព្រមទាំង​អាការ​ ​គឺ​រូប​ ​និង​អាហារ​ជាដើម​ ​ព្រមទាំង​ឧទ្ទេស​ ​គឺ​ឈ្មោះ​ ​និង​គោត្រកូល​ ​ដោយ​ ​ប្រការ​ដូច្នេះ​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់