​[​៤៦៨​]​ ​កាលបើ​ភិក្ខុ​ចំរើន​ឥទ្ធិបាទ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​យ៉ាងនេះ​ហើយ​ ​
​ភិក្ខុ​ ​(​នោះ​)​ ​មាន​ទិព្វចក្ខុ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​ ​របស់​មនុស្ស​ធម្មតា​ ​រមែង​ឃើញ​សត្វ​ទាំងឡាយ​ ​គឺ​កំណត់​ដឹង​ពួក​សត្វ​កំពុង​ច្យុត​ ​កំពុង​កើត​ ​ជា​សត្វ​ថោកទាប​ខ្លះ​ ​ខ្ពង់ខ្ពស់​ខ្លះ​ ​មាន​សម្បុរ​ល្អ​ខ្លះ​ ​សម្បុរ​អាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​គតិ​អាក្រក់​ខ្លះ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​របស់​ខ្លួន​ថា​ ​អើហ្ន៎​ ​ពួក​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​តិះដៀល​ព្រះ​អរិយ​ទាំងឡាយ​ ​ជា​អ្នក​យល់​ខុស​ ​ប្រកាន់​នូវ​អំពើ​តាម​សេចក្តី​យល់​ខុស​ ​ពួក​សត្វ​ ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​កើត​ក្នុង​កំណើត​ ​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​អើហ្ន៎​ ​ចំណែកខាង​សត្វ​ពួក​នេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុច្ចរិត​ ​ប្រកបដោយ​ ​មនោ​សុ​ច្ច​រិត​ ​មិន​តិះដៀល​ព្រះ​អរិយៈ​ទាំងឡាយ​ ​មានគំនិត​យល់​ត្រូវ​ ​ប្រកាន់​នូវ​អំពើ​ ​តាម​ ​សេចក្តី​យល់​ត្រូវ​ ​ពួក​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​កើត​ក្នុង​សុគតិ​សួគ៌​ ​ទេវលោក​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​ចក្ខុ​ ​ជា​របស់​មនុស្ស​ធម្មតា​ ​ក៏បាន​ ​ឃើញ​នូវ​ពួក​សត្វ​ ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់