​គឺ​កំណត់​ដឹង​ ​នូវ​ពួក​សត្វ​កំពុង​ច្យុត​ ​កំពុង​កើត​ ​ជា​សត្វ​ថោកទាប​ខ្លះ​ ​ខ្ពង់ខ្ពស់​ខ្លះ​ ​មាន​សម្បុរ​ល្អ​ខ្លះ​ ​សម្បុរ​អាក្រក់​ខ្លះ​ ​មាន​គតិ​ល្អ​ខ្លះ​ ​គតិ​អាក្រក់​ខ្លះ​ ​ដែល​ទៅ​កើត​តាមកម្ម​របស់​ខ្លួន​។​
 [​៤៦៩​]​ ​កាលបើ​ភិក្ខុ​ចំរើន​ឥទ្ធិបាទ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ ​(​នោះ​)​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ ​ដ៏​ឧត្តម​ខ្លួនឯង​ ​ក្នុង​អត្តភាព​ដ៏​ជាក់ស្តែង​។​
 [​៤៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​យ៉ាងនេះ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ដូចម្តេច​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​ហើយ​ដូចម្តេច​ ​ទើប​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​ ​ចំរើន​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ថា​ ​ឆន្ទៈ​របស់​អញ​ ​នឹង​មិន​ធូរ​ថយ​ពេក​ផង​ ​មិន​ផ្គង​ឡើង​ពេក​ផង​ ​មិន​រួញ​ខាងក្នុង​ផង​ ​មិន​រាយមាយ​ទៅ​ខាងក្រៅ​ផង​ ​ដូច្នេះ​ ​ទាំង​ជា​បុគ្គល​មាន​សញ្ញា​ ​ក្នុង​ខាងក្រោយ​ ​និង​ខាងមុខ​ ​គឺ​ខាងមុខ​យ៉ាងណា​ ​ខាងក្រោយ​ក៏​យ៉ាងនោះ​ ​ខាងក្រោយ​យ៉ាងណា​ ​ខាងមុខ​ក៏​យ៉ាងនោះ​ ​ខាងក្រោម​យ៉ាងណា​ ​ខាងលើ​ក៏​យ៉ាងនោះ​ ​ខាងលើ​យ៉ាងណា​ ​
ថយ | ទំព័រទី ២៨៩ | បន្ទាប់