​ខាងក្រោម​ក៏​យ៉ាងនោះ​ ​វេលា​ថ្ងៃ​យ៉ាងណា​ ​វេលា​យប់​ក៏​យ៉ាងនោះ​ ​វេលា​យប់​យ៉ាងណា​ ​វេលា​ថ្ងៃ​ក៏​យ៉ាងនោះ​ ​ជា​បុគ្គល​មានចិត្ត​បើក​ហើយ​ ​មាន​កិលេស​មិន​រួបរឹត​ ​រមែង​ចំរើន​នូវ​ចិត្ត​ ​ប្រកបដោយ​ពន្លឺ​ ​ដូច្នេះ​។​ ​វិ​រិ​យស​មា​ធិ​។​ ​ចិត្ត​សមាធិ​។​ ​ចំ​រើនឥទ្ទិ​បាទ​ ​ប្រកបដោយ​វិមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ថា​ ​វីមំសា​ ​(​ការពិចារណា​)​ ​របស់​អញ​ ​នឹង​មិន​ធូរ​ថយ​ពេក​ផង​ ​មិន​ផ្គង​ឡើង​ពេក​ផង​ ​មិន​រួញ​ខាងក្នុង​ផង​ ​មិន​រាយមាយ​ទៅ​ខាងក្រៅ​ផង​ ​ដូច្នេះ​ ​ទាំង​ជា​បុគ្គល​មាន​សញ្ញា​ ​ក្នុង​ខាងក្រោយ​ ​និង​ខាងមុខ​ ​គឺ​ខាងមុខ​យ៉ាងណា​ ​ខាងក្រោយ​ ​ក៏​យ៉ាងនោះ​ ​ខាងក្រោយ​យ៉ាងណា​ ​ខាងមុខ​ក៏​យ៉ាងនោះ​ ​ខាងក្រោម​យ៉ាងណា​ ​ខាងលើ​ក៏​យ៉ាងនោះ​ ​ខាងលើ​យ៉ាងណា​ ​ខាងក្រោម​ក៏​យ៉ាងនោះ​ ​វេលា​ថ្ងៃ​យ៉ាងណា​ ​វេលា​យប់​ក៏​យ៉ាងនោះ​ ​វេលា​យប់​យ៉ាងណា​ ​វេលា​ថ្ងៃ​ក៏​យ៉ាងនោះ​ ​ជា​បុគ្គល​មានចិត្ត​បើក​ហើយ​ ​មាន​កិលេស​មិនបាន​ ​រួបរឹត​ ​ចំរើន​នូវ​ចិត្ត​ ​ប្រកបដោយ​ពន្លឺ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​ដែល​បុគ្គល​ ​ចំរើន​យ៉ាងនេះ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​យ៉ាងនេះ​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​
ថយ | ទំព័រទី ២៩០ | បន្ទាប់