​[​៤៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​ដែល​ភិក្ខុ​ចំរើន​យ៉ាងនេះ​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​យ៉ាងនេះ​ហើយ​ ​រមែង​បាន​នូវ​ឥទ្ធិ​វិ​ធៈ​ ​មាន​ប្រការ​ច្រើន​ ​គឺ​ភិក្ខុ​តែម្នាក់​ ​ធ្វើឲ្យ​ទៅជា​ច្រើន​នាក់​ ​ក៏បាន​។​បេ​។​ ​ហោះ​ទៅ​ទាំង​អំណាច​ខ្លួន​ ​រហូតដល់​ព្រហ្មលោក​ក៏បាន​។​
 [​៤៧២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥទ្ធិបាទ​ ​៤​ ​ដែល​ភិក្ខុ​ចំរើន​យ៉ាងនេះ​ហើយ​ ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​ ​(​នោះ​)​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្ត​ ​ដែល​ ​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្តម​ខ្លួនឯង​ ​ក្នុង​អត្តភាព​ ​ដ៏​ជាក់​ ​ស្តែង​។​
 [​៤៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អាស្រ័យ​ឆន្ទៈ​ហើយ​ ​បាន​នូវ​សមាធិ​ ​បាន​នូវ​ ​ភាព​នៃ​ចិត្ត​ ​មាន​អារម្មណ៍​តែមួយ​។​ ​នេះ​ហៅថា​ ​ឆន្ទ​សមាធិ​។​ ​ភិ​ក្ខុ​នោះ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ ​ព្យាយាម​ ​ផ្គង​ចិត្ត​ឡើង​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​ ​ដែល​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​។​ ​
ថយ | ទំព័រទី ២៩១ | បន្ទាប់