​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ ​ព្យាយាម​ ​ផ្គង​ចិត្ត​ឡើង​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​លះបង់​នូវ​ធម៌​ទាំងឡាយ​ ​ជាអកុសល​ ​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​។​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ ​ព្យាយាម​ ​ផ្គង​ចិត្ត​ឡើង​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​។​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ ​ព្យាយាម​ ​ផ្គង​ចិត្ត​ឡើង​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ស្ថិតស្ថេរ​ ​មិន​ឲ្យ​វិនាស​ ​ឲ្យ​រឹងរឹតតែ​កើត​ធំ​ទូលាយ​ ​ចំរើន​បរិបូណ៌​។​ ​នេះ​ហៅថា​ ​បធាន​សង្ខារ​។​ ​នេះ​ហៅថា​ ​ឆន្ទៈ​ផង​ ​នេះ​ហៅថា​ ​ឆន្ទ​សមាធិ​ផង​ ​នេះ​ហៅថា​ ​បធាន​សង្ខារ​ផង​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឥទ្ធិបាទ​ ​ប្រកបដោយ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​។​
 [​៤៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​អាស្រ័យ​វិរិយៈ​ ​ហើយ​បាន​នូវ​សមាធិ​ ​បាន​នូវ​ភាព​ ​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ​។​ ​នេះ​ហៅថា​ ​វិ​រិ​យស​មា​ធិ​។​ ​ភិក្ខុ​នោះ​។​បេ​។​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ ​ព្យាយាម​ ​ផ្គង​ចិត្ត​ឡើង​ ​តាំង​ព្យាយាម​មាំ​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ស្ថិតស្ថេរ​ ​មិន​ឲ្យ​វិនាស​ ​ឲ្យ​រឹងរឹតតែ​កើត​ធំ​ទូលាយ​ ​ចំរើន​ ​ពេញ​បរិបូណ៌​។​ ​នេះ​ហៅថា​ ​
ថយ | ទំព័រទី ២៩២ | បន្ទាប់