​[​៤៧៨​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ហៅ​ព្រះ​មហាមោគ្គល្លាន​ ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​មោគ្គល្លាន​ ​សព្រហ្មចារី​ភិក្ខុ​ទាំងនោះ​ឯង​ ​នៅ​ក្នុង​មិគា​រមាតុ​ប្រាសាទ​ ​ជាន់ក្រោម​ ​ជា​អ្នកមាន​ចិត្ត​រវើរវាយ​ ​មាន​មានះ​ដូចជា​បបុស​ ​ងើបឡើង​ហើយ​ ​រជើបរជោរ​ ​មាន​មាត់រឹង​ ​មានសំដី​រោយរាយ​ ​វង្វេង​ ​ភ្លេចស្មារតី​ ​ប្រាសចាក​បញ្ញា​ ​មានចិត្ត​មិន​ដំ​កល់​មាំ​ ​មានចិត្ត​អណ្តែត​អណ្តូង​ ​មាន​ឥន្រ្ទិយ​មិន​សង្រួម​ ​ម្នាល​មោគ្គល្លាន​ ​អ្នក​ចូរ​ទៅ​ញុំាង​ភិក្ខុ​ទាំងនោះ​ ​ឲ្យ​សង្វេគ​។​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ក៏​ទទួល​ព្រះបន្ទូល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ញុំាង​មិគា​រមាតុ​ប្រាសាទ​ ​ឲ្យ​កម្រើក​ ​ឲ្យ​រងើ្គ​ ​ឲ្យ​ញាប់ញ័រ​ ​ដោយ​ម្រាម​មេជើង​យ៉ាងណា​ ​ក៏​សំដែង​តាក់តែង​នូវ​ឫទ្ធិ​ ​មាន​សភាព​យ៉ាងនោះ​។​
 [​៤៧៩​]​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​តក់ស្លុត​ ​កើត​ព្រឺព្រួច​រោម​ ​ឈរ​ក្នុង​ទីសម​គួរ​ ​ប្រាប់​គ្នា​ថា​ ​យីអើ​ ​អស្ចារ្យ​ណាស់​តើ​ ​យីអើ​ ​ចំឡែក​ណាស់​តើ​ ​គ្មាន​ខ្យល់​សោះ​ ​មិគា​រមាតុ​ប្រាសាទ​នេះ​ ​មាន​រណ្តៅ​ដ៏​ជ្រៅ​ ​កប់​ក៏​ជ្រៅ​ ​ឥត​កម្រើក​ ​ឥត​ញាប់ញ័រ​ ​ស្រាប់តែ​កម្រើក​ ​រង្គើ​ ​ញាប់ញ័រ​។​
ថយ | ទំព័រទី ២៩៥ | បន្ទាប់