​[​៤៨០​]​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចម្តេច​ហ្ន៎​ ​ក៏​អ្នក​ទាំងឡាយ​ ​តក់ស្លុត​ ​កើត​ព្រឺព្រួច​រោម​ ​ឈរ​ក្នុង​ទីសម​គួរ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​ស្ងប់ខ្យល់​សោះ​ ​មិគា​រមាតុ​ប្រាសាទ​នេះ​សោត​ ​មាន​រណ្តៅ​ដ៏​ជ្រៅ​ ​កប់​ក៏​ជ្រៅ​ ​ជា​របស់​ឥត​កម្រើក​ ​ឥត​ញាប់ញ័រ​ ​ក៏​ស្រាប់តែ​កម្រើក​ ​រង្គើ​ ​ញាប់ញ័រ​។​
 [​៤៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឈ្មោះ​មោគ្គល្លាន​ ​ប្រាថ្នា​នឹង​ឲ្យ​អ្នក​ទាំងឡាយ​សង្វេគ​ ​ទើប​ធ្វើ​មិគា​រមាតុ​ប្រាសាទ​ឲ្យ​កម្រើក​ ​រង្គើ​ ​ញាប់ញ័រ​ ​ដោយ​មេជើង​ទេតើ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​យល់​ហេតុ​នោះ​ ​ដូចម្តេច​ ​ភិក្ខុ​ឈ្មោះ​ ​មោគ្គល្លាន​ ​មាន​ឫទ្ធិ​ធំ​យ៉ាងនេះ​ ​មាន​អានុភាព​ ​ធំ​យ៉ាងនេះ​ ​ព្រោះ​ចំរើន​ ​ព្រោះ​ធ្វើឲ្យ​រឿយ​ ​ៗ​ ​នូវ​ធម៌​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​របស់​យើងខ្ញុំ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​មូល​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អ្នកណែនាំ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជាទី​ពឹង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូមទ្រង់មេត្តាប្រោស​
ថយ | ទំព័រទី ២៩៦ | បន្ទាប់