​[​៤៩១​]​ ​ម្នាល​ព្រាហ្មណ៍​ ​ការ​នុ៎ះ​ក៏​ដូច្នោះ​ដែរ​ ​ភិក្ខុ​ជា​ព្រះអរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចារ្យ​ ​ប្រព្រឹត្ត​រួចហើយ​ ​មាន​សោឡស​កិច្ច​ ​ធ្វើរួចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​ផ្ទាល់ខ្លួន​ ​ដល់ហើយ​ ​មាន​សំយោជនៈ​ ​ក្នុង​ភព​អស់ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ការ​ដឹង​ដោយ​ប្រពៃ​ ​ភិក្ខុ​នោះ​ ​មាន​ឆន្ទៈ​ក្នុង​កាលមុន​ ​ដើម្បីឲ្យ​ដល់​អរហត្ត​ ​លុះ​សម្រេច​អរហត្ត​ហើយ​ ​ឆន្ទៈ​ដែល​កើតមុន​នោះ​ ​ក៏​ស្ងប់​រម្ងាប់​ទៅ​ ​ភិក្ខុ​នោះ​ ​មាន​ព្យាយាម​ ​ក្នុង​កាលមុន​ ​ដើម្បីឲ្យ​ដល់​អរហត្ត​ ​លុះ​បាន​ដល់​អរហត្ត​ហើយ​ ​ព្យាយាម​ ​ដែល​កើតអំពី​មុន​នោះ​ ​ក៏​ស្ងប់​រម្ងាប់​ទៅ​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ក្នុង​កាលមុន​ ​ដើម្បីឲ្យ​ដល់​អរហត្ត​ ​លុះដល់​អរហត្ត​ហើយ​ ​ចិត្ត​ដែល​កើតអំពី​មុន​នោះ​ ​ក៏​ស្ងប់​រម្ងាប់​ទៅ​ ​ភិក្ខុ​នោះ​ ​មាន​បញ្ញា​ក្នុង​កាលមុន​ ​ដើម្បីឲ្យ​ដល់​អរហត្ត​ ​លុះ​បាន​ដល់​អរហត្ត​ហើយ​ ​បញ្ញា​ដែល​កើតអំពី​មុន​នោះ​ ​ក៏​ស្ងប់​រម្ងាប់​ទៅ​។​
ថយ | ទំព័រទី ៣០២ | បន្ទាប់