​[​៤៩២​]​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​សម្គាល់ហេតុ​នោះ​ដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​វត្ថុ​ដែល​មាន​ ​នៅតែ​មាន​ ​វត្ថុ​ដែល​គ្មាន​ ​នៅតែ​គ្មាន​ឬទេ​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ពិតមែនហើយ​ ​បើ​យ៉ាងនេះ​ ​វត្ថុ​ដែល​មាន​ ​នៅតែ​មាន​ ​វត្ថុ​ដែល​គ្មាន​ ​នៅតែ​គ្មាន​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ដូច​គេ​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬ​បើក​របស់​ដែល​កំបាំង​ ​ពុំ​នោះ​ ​ដូច​គេ​បា្រប់​ផ្លូវ​ ​ដល់​មនុស្ស​វង្វេង​ ​ឬដូច​គេ​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ឲ្យ​អ្នកមាន​ចក្ខុ​ ​មើលឃើញ​រូប​បាន​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ធម៌​ដែល​លោក​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​សូម​ដល់​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាស​រណៈ​ ​សូម​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះករុណា​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​តាំងពី​ថ្ងៃនេះ​ទៅ​។​
ថយ | ទំព័រទី ៣០៣ | បន្ទាប់