​[​៤៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អតីតកាល​ ​មាន​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​ព្រោះ​បាន​ចំរើន​ ​ធ្វើឲ្យ​ច្រើន​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អនាគតកាល​ ​គង់មាន​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​ព្រោះ​បាន​ចំរើន​ ​ធ្វើឲ្យ​ច្រើន​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាល​ឥឡូវនេះ​ក៏​មាន​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​ព្រោះ​បាន​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​ឥទ្ធិបាទ​ ​៤​ ​នេះឯង​។​ ​
 [​៤៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អតីតកាល​ ​មាន​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​បានសម្រេច​ ​នូវ​ឥទ្ធិ​វិ​ធៈ​ ​(​ការ​សំ​ណែង​ឫទ្ធិ​)​ ​ច្រើនប្រការ​ ​គឺ​ធ្វើ​មនុស្សម្នាក់​ ​ឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​ធ្វើ​មនុស្ស​ច្រើន​នាក់​ ​ឲ្យ​ទៅជា​មនុស្សម្នាក់​ក៏បាន​ ​នៅក្នុង​ទី​កំបាំង​ ​ដើរទៅ​កាន់​ទីវាល​ ​នៅ​ខាងក្នុង​ ​ដើរចេញ​ទៅ​ខាងក្រៅ​ ​នៅ​ខាងក្នុង​ជញ្ជាំង​ ​ដើរចេញ​ទៅ​ខាងក្រៅ​ជញ្ជាំង​ ​នៅ​ខាងក្នុង​កំពែង​ ​ដើរចេញ​ទៅ​ខាងក្រៅ​កំពែង​ ​នៅ​ខាងក្នុង​ភ្នំ​ ​ដើរចេញ​ទៅ​ខាងក្រៅ​ភ្នំ​ ​(​ដោយ​ឥត​ទ្វារ​ ​ឥត​ផ្លូវ​)​ ​ឥត​ទើសទាល់​ ​ដូច​ដើរ​
ថយ | ទំព័រទី ៣០៥ | បន្ទាប់