​លើ​អាកាស​ក៏បាន​ ​ងើបឡើង​មុជ​ចុះ​ក្នុង​ផែនដី​ ​ដូចជា​ងើបឡើង​មុជ​ចុះ​ ​ក្នុងទឹក​ក៏បាន​ ​ដើរ​លើទឹក​មិន​បែកធ្លាយ​ទឹក​ ​ហាក់ដូចជា​ដើរ​លើ​ផែនដី​ក៏បាន​ ​ទៅ​ឯអាកាស​ទាំង​ភ្នែន​ ​ដូចជា​សត្វស្លាប​ក៏បាន​ ​យកដៃ​ស្ទាបអង្អែល​ ​(​មណ្ឌល​)​ ​ព្រះចន្ទ្រ​ ​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ច្រើន​ ​យ៉ាងនេះ​ ​មាន​អានុភាព​ច្រើន​ ​យ៉ាងនេះ​ក៏បាន​ ​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​ព្រោះតែ​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​បាន​ចំរើន​ ​ធ្វើឲ្យ​ច្រើន​នូវ​ឥទ្ធិបាទ​ ​៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​អនាគតកាល​ ​គង់មាន​សមណៈ​ ​ឬ​ព្រាហ្មណ៍​បានសម្រេច​ ​នូវ​ឥទ្ធិ​វិ​ធៈ​ច្រើនប្រការ​ ​គឺ​នឹង​ធ្វើ​មនុស្សម្នាក់​ ​ឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​ធ្វើ​មនុស្ស​ច្រើន​នាក់​ ​ឲ្យ​ទៅជា​មនុស្សម្នាក់​ក៏បាន​ ​នៅក្នុង​ទី​កំបាំង​ ​និង​ដើរទៅ​កាន់​ទីវាល​ ​នៅ​ខាងក្នុង​ ​ដើរចេញ​ទៅ​ខាងក្រៅ​ ​នៅ​ខាងក្នុង​ជញ្ជាំង​ ​ដើរចេញ​ទៅ​ខាងក្រៅ​ជញ្ជាំង​ ​នៅ​ខាងក្នុង​កំពែង​ ​ដើរចេញ​ទៅ​ខាងក្រៅ​កំពែង​ ​នៅ​ខាងក្នុង​ភ្នំ​ ​ដើរចេញ​ទៅក្រៅ​ភ្នំ​ ​(​ដោយ​ឥត​ទ្វារ​ ​ឥត​ផ្លូវ​)​ ​ឥត​ទើសទាល់​ ​ដូចជា​ដើរ​លើ​អាកាស​ក៏បាន​ ​ងើបឡើង​ ​មុជ​ចុះ​ ​ក្នុង​ផែនដី​ ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់