​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​១​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បានសម្រេច​ ​អភិញ្ញា​ដ៏​ធំ​ ​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​នេះឯង​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ខ្ញុំ​បានដឹង​ច្បាស់​ ​នូវ​ធម៌​ថោកទាប​ ​តាម​សភាព​ថោកទាប​ ​ដឹង​ច្បាស់​ ​នូវ​ធម៌​យ៉ាង​កណ្តាល​ ​តាម​សភាព​យ៉ាង​កណ្តាល​ ​ដឹង​ច្បាស់​ ​នូវ​ធម៌​ដ៏​ឧត្តម​ ​តាម​សភាព​ដ៏​ឧត្តម​ ​ក៏​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​នេះ​ដែរ​។​
 [​៥៩៥​]​ ​សម័យមួយ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ផង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ផង​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ផង​ ​គង់នៅ​ក្នុង​ក​ណ្ត​កី​វន​ ​(​ព្រៃ​ញាតស្បាត​ដោយ​បន្លា​)​ ​ទៀប​ក្រុង​សាកេ​ត​។​ ​គ្រានោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​និង​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ចូល​ទៅ​រក​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​ជាមួយនឹង​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រាក់ទាក់​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​នៅក្នុង​ទីសម​គួរ​ហើយ​ ​បាន​សួរ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​អនុ​រុទ្ធ​ ​ពួក​ធម៌​ដូចម្តេច​ ​ដែល​ភិក្ខុ​ជា​សេក្ខៈ​ ​គួរ​សម្រេចសម្រាន្ត​នៅ​ ​គ្រប់​ឥរិយាបថ​ ​ទាំង​ ​៤​។​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់