​[​៥៩៦​]​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​សតិ​ប្ប​ដ្ឋាន​ទាំង​ ​៤​ ​ភិក្ខុ​ជា​សេក្ខៈ​ ​គួរ​សម្រេចសម្រាន្ត​នៅ​ ​គ្រប់​ឥរិយាបថ​ ​ទាំង​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​កាយ​ ​ក្នុង​កាយ​ ​១​។​ ​ក្នុង​វេទនា​ទាំងឡាយ​ ​១​។​ ​ក្នុងចិត្ត​ ​១​។​ ​ពិចារណា​ឃើញ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​១​។​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​នេះ​ ​ដែល​ភិក្ខុ​ជា​សេក្ខៈ​ ​គួរ​សម្រេចសម្រាន្ត​នៅ​ ​គ្រប់​ឥរិយាបថ​ ​ទាំង​ ​៤​។​
 [​៥៩៧​]​ ​សាកេ​ត​និទាន​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​សួរ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​អនុ​រុទ្ធ​ ​ពួក​ធម៌​ដូចម្តេច​ ​ដែល​ភិក្ខុ​ជា​អសេក្ខៈ​ ​គួរ​សម្រេចសម្រាន្ត​នៅ​ ​គ្រប់​ឥរិយាបថ​ ​ទាំង​ ​៤​។​
ថយ | ទំព័រទី ៣៥៨ | បន្ទាប់