​[​៦០០​]​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បានសម្រេច​នូវ​អភិញ្ញា​ដ៏​ធំ​ ​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​នូវ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អាវុសោ​ ​ក្នុង​សាសនា​នេះ​ ​ខ្ញុំ​ពិចារណា​ ​ឃើញ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មាន​​ស្មារតី​ ​កំចាត់​បង់​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​១​។​ ​ក្នុង​វេទនា​ទាំងឡាយ​ ​១​។​ ​ក្នុងចិត្ត​ ​១​។​ ​ពិចារណា​ឃើញ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​១​។​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​បានសម្រេច​នូវ​អភិញ្ញា​ដ៏​ធំ​ ​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះឯង​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ដែល​ខ្ញុំ​ដឹង​ច្បាស់​ ​នូវ​លោក​មួយ​ពាន់​ ​ក៏​ព្រោះតែ​ចំរើន​ ​ធ្វើឲ្យ​ ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ដែរ​។​
 [​៦០១​]​ ​សាវត្ថី​និទាន​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​​។​បេ​។​ ​ពោល​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​ ​ដែល​ភិក្ខុ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​តណ្ហា​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​ ​សាសនា​នេះ​ ​ពិចារណា​ឃើញ​កាយ​ក្នុង​កាយ​ ​១​។​ ​ក្នុង​វេទនា​ទាំងឡាយ​ ​១​។​ ​ក្នុងចិត្ត​ ​១​។​ ​ពិចារណា​ឃើញ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​
ថយ | ទំព័រទី ៣៦០ | បន្ទាប់