​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​ ​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​១​។​ ​ម្នាល​អាវុសោ​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះឯង​ ​ដែល​ភិក្ខុ​ចំរើន​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​តណ្ហា​។​
 [​៦០២​]​ ​សម័យមួយ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​នៅក្នុង​ផ្ទះ​ធ្វើ​ដោយ​ឈើ​ស្រល់​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​។​បេ​។​ ​ពោល​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ទន្លេ​គង្គា​ ​មាន​ទំនាប​ទៅ​ខាងកើត​ ​មាន​ជម្រាល​ទៅ​ខាងកើត​ ​ឈម​ទៅ​ខាងកើត​ ​តែ​ពួក​មហាជន​ ​កាន់​យក​ចប​ ​និង​កញ្ជើ​ ​មក​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​នឹង​ធ្វើ​ទន្លេ​គង្គា​នេះ​ ​ឲ្យ​មាន​ទំនាប​ទៅ​ខាងលិច​ ​ឲ្យ​មាន​ជម្រាល​ទៅ​ខាងលិច​ ​ឲ្យ​ឈម​ទៅ​ខាងលិច​វិញ​។​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ ​យល់​សេចក្តី​នោះ​ដូចម្តេច​ ​ចុះ​ពួក​មហាជន​នោះ​ ​គប្បី​ធ្វើ​ទន្លេ​គង្គា​ ​ឲ្យ​មាន​ទំនាប​ទៅ​ខាងលិច​ ​ឲ្យ​មាន​ជម្រាល​ទៅ​ខាងលិច​ ​ឲ្យ​ឈម​ទៅ​ខាងលិច​ ​បាន​ដែរ​ឬ​។​ ​ម្នាល​អាវុសោ​ ​ធ្វើ​ដូច្នោះ​ ​មិនបានទេ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អាវុសោ​ ​ដ្បិតថា​ ​ទន្លេ​គង្គា​នោះ​ ​មាន​ទំនាប​ទៅ​ខាងកើត​ ​មាន​ជម្រាល​ទៅ​ខាងកើត​ ​ឈម​ទៅ​ខាងកើត​ហើយ​
ថយ | ទំព័រទី ៣៦១ | បន្ទាប់