​គេ​មិន​ងាយ​ធ្វើឲ្យ​មាន​ទំនាប​ទៅ​ខាងលិច​ ​ឲ្យ​មាន​ជម្រាល​ទៅ​ខាងលិច​ ​ឲ្យ​ឈម​ទៅ​ខាងលិច​វិញ​បានទេ​ ​ឯ​ពួក​មហាជន​នោះ​ ​គ្រាន់តែ​បាន​ចំណែក​សេចក្តី​លំបាក​ ​និង​សេចក្តី​ចង្អៀតចង្អល់​ប៉ុណ្ណោះ​ ​យ៉ាងណាមិញ​។​ ​ម្នាល​អាវុសោ​ ​ព្រះរាជា​ក្តី​ ​មហាមាត្យ​ ​របស់​ព្រះរាជា​ក្តី​ ​មិត្ត​ក្តី​ ​អមាត្យ​ក្តី​ ​ញាតិ​ក្តី​ ​សាលោហិត​ក្តី​ ​នាំ​ភោគៈ​ទាំងឡាយ​ ​មក​បវារណា​ភិក្ខុ​ ​ដែល​កំពុង​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​កំពុង​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​ទាំង​ ​៤​ ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​ចូរ​អ្នក​មក​អាយ​ ​សំពត់​កាសាវៈ​ទាំងនេះ​ ​សម្រេចប្រយោជន៍​អ្វី​ដល់​អ្នក​ ​អ្នកជា​មនុស្ស​ត្រងោល​ ​កាន់​អំបែង​ ​ត្រាច់​សុំ​គេ​ ​ប្រយោជន៍អ្វី​ ​អ្នក​ចូរ​វិលត្រឡប់​ ​មករ​ក​ភេទ​ថោកទាប​ ​ចូរ​ប្រើប្រាស់​ភោគៈ​ទាំងឡាយ​ផង​ ​ចូរ​ធ្វើបុណ្យ​ទាំងឡាយ​ផង​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ដែល​កំពុង​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​៤​ ​កំពុង​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នោះ​ ​នឹង​ពោល​លាសិក្ខា​ ​ត្រឡប់​មករ​ក​ភេទ​ថោកទាប​វិញ​ ​ដូច្នោះ​ ​ហេតុ​នុ៎ះ​ ​រមែង​មិន​មាន​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អាវុសោ​ ​ដ្បិតថា​ ​ចិត្ត​ ​(​របស់​លោក​)​ ​មាន​ទំនាប​ទៅ​រក​សេចក្តី​ស្ងប់ស្ងាត់​ ​មាន​ជម្រាល​ទៅ​រក​សេចក្តី​ស្ងប់ស្ងាត់​ ​ឈម​ទៅ​រក​សេចក្តី​ស្ងប់ស្ងាត់​ ​អស់​កាលយូរ​អង្វែង​មក​ហើយ​ ​នឹង​ឲ្យ​ ​(​លោក​)​ ​ត្រឡប់ទៅ​រក​ភេទ​ថោកទាប​ ​ដូច្នោះ​ ​ហេតុ​នុ៎ះ​ ​រមែង​មិន​មាន​ឡើយ​ ​ក៏​យ៉ាងនោះ​ឯង​។​
ថយ | ទំព័រទី ៣៦២ | បន្ទាប់