​[​៦០៣​]​ ​ម្នាល​អាវុសោ​ ​ចុះ​ភិក្ខុ​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​កាយ​ក្នុង​កាយ​ ​១​។​ ​ក្នុង​វេទនា​ទាំងឡាយ​ ​១​។​ ​ក្នុងចិត្ត​ ​១​។​ ​ពិចារណា​ឃើញ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​១​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ធ្វើឲ្យ​ច្រើន​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​យ៉ាងនេះ​ឯង​។​
 ​[​៦០៤​]​ ​សម័យមួយ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​និង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​នៅក្នុង​ ​អម្ព​បាលិ​វន​ ​ជិត​ក្រុង​វេសាលី​។​ ​គ្រានោះ​ឯង​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ចេញ​ចាកទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​។​បេ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​សួរ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​អនុ​រុទ្ធ​ ​ឥន្ទ្រិយ​ទាំងឡាយ​ ​របស់​អ្នក​ជ្រះថ្លា​ ​សម្បុរ​មុខ​របស់​អ្នក​ ​បរិសុទ្ធ​ផូរផង់​។​ ​ឥឡូវនេះ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ច្រើន​នៅ​ដោយ​វិហារធម៌​ដូចម្តេច​។​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់