​[​៦០៥​]​ ​ម្នាល​អាវុសោ​ ​ឥឡូវនេះ​ ​ខ្ញុំ​ច្រើន​នៅ​ដោយមាន​ចិត្ត​ដំ​កល់​ស៊ប់​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ​៤​។​ ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អាវុសោ​ ​ក្នុង​សាសនា​នេះ​ ​ខ្ញុំ​ពិចារណា​ឃើញ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​១​។​ ​ក្នុង​វេទនា​ទាំងឡាយ​ ​១​។​ ​ក្នុងចិត្ត​ ​១​។​ ​ពិចារណា​ឃើញ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​១​។​ ​ម្នាល​អាវុសោ​ ​ឥឡូវនេះ​ ​ខ្ញុំ​ច្រើន​នៅ​ដោយមាន​ចិត្ត​ដំ​កល់​ស៊ប់​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះឯង​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ឯណា​ ​ជា​ព្រះអរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយៈ​ ​បាន​នៅ​រួចហើយ​ ​មាន​សោឡស​កិច្ច​ធ្វើរួចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មាន​ ​ប្រយោជន៍​ ​របស់​ខ្លួន​សម្រេច​ហើយ​ ​មាន​សញ្ញោជនៈ​ ​(​ធម៌​ជា​គ្រឿង​ប្រកប​សត្វ​ ​ឲ្យ​ជាប់​នៅ​)​ ​ក្នុង​ភព​អស់ហើយ​ ​រួច​ស្រឡះ​ចាក​កិលេស​ ​ព្រោះ​ដឹង​ប្រពៃ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​ច្រើន​នៅ​ដោយមាន​ចិត្ត​ដំ​កល់​ស៊ប់​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ​៤​ ​នេះ​។​ ​ម្នាល​អាវុសោ​ ​ជា​លាភ​របស់​យើង​ហើយ​ ​ម្នាល​អាវុសោ​ ​យើង​បាន​ល្អ​ហើយ​ ​ព្រោះ​យើង​បាន​ស្តាប់​អាសភិវាចា​ ​ចំពោះមុខ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​កំពុង​ពោល​ ​ដោយពិត​នេះឯង​។​
ថយ | ទំព័រទី ៣៦៤ | បន្ទាប់