[៥៨] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ និងចុន្ទសាមណេរ ក៏ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុន្ទសាមណេរនេះ បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានហើយ នេះបាត្រចីវររបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាយរបស់ខ្ញុំព្រះអង្គ ហាក់ដូចជារឹងស្តូកស្តឹង ទាំងទិសទាំងឡាយ ក៏មិនប្រាកដ ដល់ខ្ញុំព្រះអង្គ ទាំងធម៌ទាំងឡាយ ក៏មិនភ្លឺច្បាស់ ដល់ខ្ញុំព្រះអង្គដែរ ព្រោះបានឮថា ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានទៅហើយ។
[៥៩] ម្នាលអានន្ទ សារីបុត្តនាំយកសីលក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកសមាធិក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកបញ្ញាក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកវិមុត្តិក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកវិមុត្តិញ្ញាណទស្សនក្ខន្ធ បរិនិព្វានទៅហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ របស់ខ្ញុំព្រះអង្គ នាំយកសីលក្ខន្ធ បរិនិព្វានទៅក៏ទេ។បេ។ នាំយកវិមុត្តិញ្ញាណទស្សនក្ខន្ធ បរិនិព្វានទៅក៏ទេ។